KH EMPIRE

ចុះពិនិត្យទីតាំងគម្រោងបូមស្តារមាត់ពាមដងព្រែកត្រពាំងរូង លើផ្ទៃដីទំហំ ១០ហិកតា ដែលបានផ្ទេរសិទ្ធិធ្វើអាជីវកម្មជូនទៅសហគ្រាស លឹម បុក ខនស្រ្តាក់សិន មេធៀរៀល

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ដាញ់ សេរី អគ្គនាយកគាំពារបរិស្ថាននៃក្រសួងបរិស្ថាន
អមដំណើរដោយមន្ត្រីជំនាញនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានដឹកនាំចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិគ្រោះយោបល់លើទីតាំងគម្រោងបូមស្តារមាត់ពាមដងព្រែកត្រពាំងរូង លើផ្ទៃដីទំហំ ១០ហិកតា របស់រដ្ឋបាលខេត្តកោះកុង ដែលបានផ្ទេរសិទ្ធិធ្វើអាជីវកម្មជូនទៅសហគ្រាស លឹម បុក ខនស្រ្តាក់សិន មេធៀរៀល មានទីតាំងស្ថិតនៅចំណុចកោះបារាំង ក្នុងភូមិសាស្រ្តភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដោយមានការចូលរួមពីលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ហួត សារឹម អភិបាលរងស្រុកកោះកុង លោក មួង សូនី ប្រធានក្រុមការងារ១០០រាត្រី លោក គោរម្យ ដាឡា ប្រធានសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ អាជ្ញាធរភូមិ-ឃុំ តំណាងសហគមន៍កោះស្រឡៅ តំណាងសហគមន៍អាឡាតាន់ និងតំណាងសហគ្រាសជាច្រើនរូប។ ជាលទ្ធផលការងារទទូលបានដូចខាងក្រោមៈ

១.អង្គប្រជុំបានគាំទ្រលើទីតាំងបូមស្តារព្រែកស្ថិតនៅក្នុងចំណុចនិយាមកាដែលក្រសួងបរិស្ថានបានឯកភាពលើកិច្ចសន្យាការពារបរិស្ថាន និងអាជ្ញាប័ណ្ណដែល អនុញ្ញាតដោយក្រសួងរ៉ែនិងថាមពល
២.រាល់សំណូមពរ និងមតិយោបល់របស់សហគន៍ នឹងត្រូវដាក់បញ្ចូលនៅក្នុងកិច្ចសន្យាការពារបរិស្ថាន
៣.សូមឱ្យសហគ្រាសបន្តអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន បន្ទាប់ពីរដ្ឋបាលខេត្តបានផ្ទេរសិទ្ធធ្វើអាជីវកម្ម។
៤.សហគ្រាសសន្យានឹងគោរពតាមកិច្ចសន្យាការពារបរិស្ថាន និងដែនអាជ្ញាប័ណ្ណ ដែលបានកំណត់។
៥.សហគ្រាសនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីជួយអភិវឌ្ឍន៍ក្នុង មូលដ្ឋាន និងសហគមន៍ ៕

Exit mobile version