KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃ ខេត្តសៀមរាប ចុះយុទ្ធនាការបិទខិត្តប័ណ្ណអប់រំនៅភូមិសាស្ត្រជីក្រែង និងស្វាយលើ

ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ៖
ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន២នាក់ ប្រើប្រាស់ម៉ូតូ២គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំពកចំនួន១នាក់ចុះល្បាតនៅចំណុចថ្លាតអង្រ្គងUTM0442595-1493927 ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង។ ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន៨សន្លឹក។

ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើមគ្រាប់ចំនួន១០គ្រាប់បានចុះល្បាតនៅចំណុចភ្នុំក្រាលដែកUTM0415221-1534983 ស្ថិតនៅភូមិ ផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ។ ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន១០សន្លឹក។

គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន២នាក់ ប្រើប្រាស់ម៉ូតូ២គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន០១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន៤នាក់ បានចុះល្បាតនៅចំណុចត្រាចតេUTM0446469-1476574 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង។ ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន៧សន្លឹក ៕

Exit mobile version