KH EMPIRE

ឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត បញ្ជូនសំណុំរឿងកាប់ទន្ទ្រានដីព្រៃថ្មីទំហំ ០,៦៧ ហិកតាទៅតុលាការ

ថ្ងៃទី ៦-៧ ខែមេសា ឆ្នាំ ២០២៤ មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ចំនួន០៣ នាក់ ចុះល្បាតចំណុច ប្រឡាយប្ញស្សី អូរគោល និយាមកាលេខ ៥២៧២៧៩-១៥៣១៧១៦ ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានជួបប្រទះទីតាំងកាប់រុករានទន្រ្ទានដីព្រៃថ្មី ចំនួន០១ទីតាំង ទំហំប្រហែល ០.៦៧ហិកតា វិធានការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។

មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន០២នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ ចុះល្បាតចំណុច ជេីងភ្នំបារាយណ៍ និយាមកាលេខ ៥៧២៦៥១-១៥៥៥២២៧ ស្ថិតក្នុងភូមិខាំកឺត ឃុំស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានរុករកឃើញរណាយន្តតូច ចំនួន០១គ្រឿង វត្ថុតាងរក្សាទុកនៅស្នាក់ការភ្នំសង្កែ ៕

Exit mobile version