KH EMPIRE

ឯកឧត្តម អ៊ាង សុផល្លែត ជូនដំណឹងដល់ថ្នាក់ក្រោម ! ហាមបញ្ជាក់ទទួលស្គាល់ ឬការប្រគល់ផែនទី ឬប្លង់ដីព្រៃសហគមន៍ ឬដីកាត់ឆ្កៀល ដោយផ្លោះរំលងរដ្ឋមន្ត្រិ

ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ការងារ និងការគ្រប់គ្រងវិស័យបរិស្ថានឲ្យមានប្រសិទ្ធភាព ចៀសផុតពីការប្រើប្រាស់ឯកសារក្នុងគោលដៅអវិជ្ជមាន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជូនដំណឹងទៅថ្នាក់ដឹកនាំក្រសួង និងគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន ឲ្យបញ្ឈប់ការទទួលស្គាល់ ឬប្រគល់ផែនទី ឬប្លង់ដីព្រៃ ឬដីត្រូវកាត់ឆ្កៀល ដោយ«ចាំបាច់» ត្រូវមានការសម្រេចពីរដ្ឋមន្ត្រីជាមុនសិន ។

ការបញ្ជាក់ទទួលស្គាល់ ឬការប្រគល់ឯកសារ ផែនទីឬបង្ល់ដីទាំងអស់ ដោយមិនមានការសម្រេចពីប្រធានស្ថាប័នបែបនេះ បានធ្វើឲ្យមានភាពច្របូកច្របល់ និងប្រើប្រាស់ខុសទិសដៅ និងឈានទៅបង្កឲ្យមានផលវិបាក ឬផលអវិជ្ជមានដល់ការគ្រប់គ្រងវិស័យបរិស្ថាន ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានចេញលិខិតមួយ ប្រកាសដល់ថ្នាក់ដឹកនាំ និងគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន ដែលចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រីនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ ស្តីពីឲ្យបញ្ឈប់ការទទួលស្គាល់ ឬប្រគល់ផែនទី ឬប្លង់ដីព្រៃ ឬដីត្រូវកាត់ឆ្កៀល ដោយ«ចាំបាច់» ត្រូវមានការសម្រេចពីរដ្ឋមន្ត្រីជាមុនសិន ៕

 

Exit mobile version