KH EMPIRE

ក្រុមការងារទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង រឹបអូសកាំភ្លើងកែច្នៃកិប យកមកស្នាក់ការ

ថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង បានធ្វើការចុះល្បាតត្រួតពិនិត្យ ដល់ចំណុច ភ្នំក្រហម បង្គោលលេខ១៣៩-១៣៨ និងបង្គោលលេខ១៣៧ កម្ពុជា-ឡាវ ស្ថិតនៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

ជាលទ្ធផល៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារយើងបានចុះល្បាតដល់ចំណុចអូរតាបូក ត្រង់និយាមកាលេខ (៧៦៥៤៨៤-១៦០៤៥២៣) ស្ថិតនៅតំបន់អូរយើល ក្រុមការងារបានប្រទះឃើញកាំភ្លើងកិបចំនួន០១ដើម ដែលជនសង្ស័យបានលាក់ទុកនៅគុម្ពឬស្សីក្បែរកន្លែងបោះតង់ស្នាក់នៅរបស់ជនសង្ស័យ និងបានធ្វើការដកហូតយកមករក្សាទុកនៅទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង។

Exit mobile version