KH EMPIRE

ដើមសំរ៉ង ១០ ត្រូវជនសង្ស័យលួចកាប់ថ្មី និងចាស់ នៅចំណុចព្រំប្រទល់ភូមិប្លង់ប៉ាតេ

មន្ត្រីឧទ្យានជាតិអូរយ៉ាដាវ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤: លោក ស៊ូលីត សុំភូ ប្រធានក្រុមល្បាត បានដឹកនាំសហការីសហការជាមួយអាជ្ញាធរ ឃុំប៉ាតេ បានល្បាតត្រួតពិនិត្យ ទប់ស្កាត់ការលួចកាប់រានដីព្រៃយកធ្វើជាកម្មសិទ្ធិ និងបង្រ្កាបទប់ស្កាត់ការលួចកាប់ផ្ដួលរំលំដើមសំរ៉ង ត្រង់និយាមកាលេខ (៧៥៧៧៦៤-១៥០៣៨១០)(៧៥៨០១០-១៥០៣៧៩៩) (៧៥៧៨០២-១៥០៣៧១៤) ស្ថិតនៅនៅចំណុចព្រំប្រទល់ភូមិប្លង់ឃុំប៉ាតេ និងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុប ០៧នាក់។

ជាលទ្ធផល៖ ក្រុមការងារបានចុះពិនិត្យដល់ទីតាំង បានឃើញមានការលួចកាប់ដើមសំរ៉ង (ចាស់-ថ្មី) កាប់ដោយពូថៅដៃ និងរណាយន្តប្រមាណជា ១០ដើម ដោយពុំបានជួបជនសង្ស័យនោះឡើយ។ ក្រុមការងារក៏បានជម្រាប ដល់មេភូមិ អោយបន្តចូលរួមផ្សព្វផ្សាយពាក់ព័ន្ធការលួចកាប់ផ្ដួលរំលំដើមសំរ៉ង ។ ក្រុមការងារកំពុងស្រាវជ្រាវរកឃើញជនប្រព្រឹត្ត ដើម្បីកសាងសំណុំរឿងទៅតុលាការ ៕

Exit mobile version