KH EMPIRE

សត្វរម៉ាំង ៥ ក្បាល សត្វត្រយ៉ងចង្កំក ៦ ក្បាល ហិចហើរយ៉ាងសប្បាយនៅ ដែនជម្រកសត្វព្រៃសៀមប៉ាង

ការចុះល្បាតនេះ ធ្វើឡើងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ លោក ឡុង ថាវី អនុប្រធានស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាងដឹកនាំមន្រ្តីប្រចាំការដែនជម្រកសត្វព្រៃសៀមប៉ាងចំនួន០២នាក់ ចុះល្បាតសិក្សាស្រាវជ្រាវ អង្កេតតាមដាន ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដល់ចំណុចត្រពាំងលំទានិយាមកា(៦៣៧៨៧៥-១៥៦៥២១៦) បានឃើញសត្វប្រវឹកចំនួន១១ក្បាល។ ដល់ចំណុចផ្លូវបំបែកទៅត្រពាំងអង្រ្កងនិយាមកា(៦៣៤២៨៣-១៥៦៥៣១៩)ឃើញសត្វរម៉ាំងចំនួន០៥ក្បាលកំពុងរត់(ថតមិនទាន់) និងដល់ចំណុចត្រពាំងអង្រ្កងនិយាមកា(៦៣៦២៤៣-១៥៦៣៧៤០)ឃើញសត្វត្រយ៉ងចង្កំក សចំនួន០៦ក្បាល ៕

នៅថ្ងៃទី៨-៩ខែមេសា ឆ្នាំ២០២៤ លោក សុត ខឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃបានដឹកនាំមន្ត្រីប្រចាំការដែនជម្រកសត្វព្រៃសៀមប៉ាងចំនួន៥នាក់សហការជាមួយក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិកចំនួន៣នាក់ចូលរួមទទួលក្រុមការងារមកពីប្រទេសថៃចំនួន៥នាក់ក្នុងដំណើរទស្សនកិច្ច:មានឈ្មោះ១.ធីម រ៉េតហ្វត(នាយកប្រតិបត្តិមូលនិធិហ្វីលែនប្រចាំប្រទេសថៃ)២.តាយវីន មីសេព (អ្នកសម្របសម្រួល)៣.កាស៊ីឌីស ចាន់ប្រាឌុប(នាយកគ្រប់គ្រងទិន្នន័យ)៤.វ៉រ៉ាវ៉ាត់ ចារ៉ូវ៉ាត់តាណាផុង(ប្រធាននាយកដ្ឋានឧក្រឹដ្ឋកម្មសត្វព្រៃ)និង៥.ឆាលើមសាក់ប្រវៃយ៉ា(អ្នកបកប្រែ)ដើម្បីទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដល់ចំណុចអារហារដ្ឋានត្មាតនិយាមកា(639298-1562800)ចំណុចត្រពាំងខ្មុន(633004-1566924)បានឃើញសត្វរម៉ាំងចំនួន៣ក្បាល ៕

Exit mobile version