KH EMPIRE

ការអះអាងពីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ទឹកទន្លេមេគង្គមិនទាន់មានហានីភ័យ មានគុណភាពល្អ

ថ្ងៃទី ១០ ខែមេសា លោក ឡាយ ឡារ៉ូ អនុប្រធានមន្ទីរ បានដឹកនាំលោក ណយ បញ្ញាវិសិទ្ឋិ ប្រធានការិយាល័យគាំពារបរិស្ថាននិងអនុប្រធានការិយាល័យ មន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសា ស្ទឹងត្រែង ចូលរួមសហកាក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ជូ មុនីដារិន អគ្គនាយករង បន្តចុះតាមដានស្ថានភាពទឹកទន្លេមេគង្គចាប់ពីតំបន់ព្រំដែនកម្ពុជា-ឡាវ រហូតដល់ចំណុចប្រសព្វទន្លេមេគង្គ និងទន្លេសេកុង ក្រុងស្ទឹងត្រែងដើម្បីចុះយកសំណាកទឹក និងធ្ចើការវាស់ស្ទង់កម្រិត pH DO TDS ដោយទទួលបានលទ្ធផលថា ចំណុចកោះហាន ចំណុចជ្រោយ កន្ទុយគោ . ជារួមតាមលទ្ធផលវិភាគបឋម នៅនឹងទីតាំងផ្ទាល់ ទឹកទន្លេមេគង្គ មានគុណភាពល្អ មិនទាន់មានហានិភ័យចំពោះសុខភាពសាធារណៈ និងជីវៈចម្រុះនៅឡើយទេ ៕

Exit mobile version