KH EMPIRE

ក្រុមអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ចុះពិនិត្យស្ថានភាពគុណភាពទឹកស្ទឺងព្រែកត្នោត

នៅថ្ងៃទី ៩-១០ ខែមេសា ឆ្នាំ២០២៤ នេះ ក្រោយពីទទួលសេក្តីរាយការណ៍នៅចំណុចភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ទឹកស្ទឹងព្រែកត្នោត មានក្លិនមិនល្អ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន និងមានការចូលរួមដោយមន្ត្រីជំនាញ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់ក្រាំងពង្រ មេភូមិក្រាំងស្វាយ បានចុះធ្វើការពិនិត្យស្ថានភាពគុណភាពទឹកស្ទឹងព្រែកត្នោត ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ លទ្ធផលមានដូចខាងក្រោម៖

ការពិនិត្យស្ថានភាពគុណភាពទឹកស្ទឹងព្រែកត្នោត៖
តាមការពិនិត្យទឹកស្ទឹងនេះ មានប្រភពទឹកកខ្វក់ និងសំណល់រាវពីរោងចក្របានបង្ហូរចូលជាយូរមកហើយ បង្កឱ្យមានភក់កកនៅបាតចច្រើន មានក្លិន និងមានព៌ណខុសពីទឹកស្ទឹង។ ប្រភពចម្បង បង្ហូរចូលស្ទឹងនេះ គឺ ជាច្រើនឆ្នាំកន្លងមានរោងចក្រ JOC J (ប្រភេទបោកគក់) បានបង្ហូរសំណល់រាវក្រោយការសម្អាតចូលស្ទឹង ហើយបច្ចុប្បនន្នរោងចក្រ ហាយ ប្ល៊ូ (បានបន្តដំណើរការផលិតកម្មពីរោងចក្រ JOC J) ក៏បានបង្ហូរចូលបន្ត។ ប្រភពពាក់ព័ន្ធចំនួន ២ ទីតាំង ត្រូវបានក្រុមការចុះត្រួតពិនិត្យ៖

ករណីសិប្បកម្ម កិនជ័រ ចាន់ ជាហាវ បានពិនិត្យឃើញ៖
– បានយកកម្ទេចសំណល់ជ័រដែលសល់ពីកែច្នៃ ទៅបោះចោលនៅក្រោយសិប្បកម្មជាប់មាត់ស្ទឹ
– មានឡសម្រាប់ដុតរ៉ងដែក ដែលប្រឡាក់ជ័រ ដើម្បីយកមកប្រើប្រាស់ឡើងវិញ និងមានផ្សែងពណ៌ខ្មៅ និងក្លិនឈ្ងាម។

ករណីរោងចក្រ ហាយប្លូ អេកូ វ៉សស៊ីង ប្រូសេស ឯ.ក៖
– ជាប្រភេទរោងចក្រ បោកគគ់ មានអាងប្រព្រឹត្តិកម្ម(សមត្ថភាពសម្អាត ៣០០០ម៣/ថ្ងៃ) បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យរួចរាល់
– រោងចក្របានបញ្ចេញសំណល់រាវក្រោយការសម្អាតប្រមាណ ៥០០ម៣/ថ្ងៃ ចូលស្ទឹងព្រែកត្នោតដោយផ្ទាល់
– ក្រុមការងារ បានយកសំណាកមកធ្វើការវិភាគចំនួន ៣សំណាក។របាយការណ៍លម្អិតក្រុមការងាររៀបចំជូននៅពេលក្រោយ។

Exit mobile version