KH EMPIRE

កាំភ្លើងកែច្នៃ ២ ដើម និងរណាយន្ត ១គ្រឿង ត្រូវឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ដកហូតទុកជាភស្តុតាង

ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី១០-១១ ខែមេសា ឆ្នាំ ២០២៤ មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ចំនួន០៤នាក់ ចុះល្បាតចំណុច អូរស្អត អូររនុល អូរម៉ាឡា និយាមកាលេខ ៥១៤៨៥១-១៥២៧៤៤៦ ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រុករកឃើញរណារយន្ត ចំនួន០១គ្រឿង វត្ថុតាងរក្សាទុកនៅស្នាក់ការដំរីបូត។

ថ្ងៃទី០៩-១១ ខែមេសា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ ចំនួន០៣នាក់ ចុះល្បាតចំណុច ជាំធ្លក ព្រៃក្រសាំង លេខបូក វាលខ្លុង អូរស្ពង់ ស្នប់ស្នួល និយាមកាលេខ ៥១៤៦៥៦-១៥៤៥៦៧០ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរុករកឃើញរណារយន្ត ចំនួន០២គ្រឿង និងអាវុធកែច្នៃ(កាប៊ិន) ចំនួន០២ដើម វត្ថុតាងយកមករក្សាទុកនៅស្នាក់ការដំរីបូត ៕

Exit mobile version