KH EMPIRE

ជនសង្ស័យឆ្លៀតលួចដឹកឈើពេលចូលឆ្នាំ ត្រូវកម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយ W.A. ចាប់បាន

ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាត៖
+ភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289115-1388906 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ជាក់ស្ដែងក្រុមល្បាតយើងបានឃាត់ទុកការដឹកជញ្ជូនផល អនុផល ធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ចំនួន ០២គ្រឿងរួមមានដូចខាងក្រោម៖
1/ រថយន្តម៉ាក Hyundai(ហ៊ីយនដាយ)ពណ៌ស ចង្កូតឆ្វេង ផលិតឆ្នាំ2002 ទំហំស៊ីឡាំង0.5 ពាក់ស្លាកលេខ ភ្នំពេញ3D-7047 ចំនួន 01គ្រឿង
+ដឹកប្រភេទឈើកន្ទុយដំរីចំនួន ០៣សន្លឹកមានមុខកាត់ដូចខាងក្រោម៖
-0,20×1,00×4,00×1=0,8ម៉ែត្រគូប
-0,20×1,20×4,00×2=1,92ម៉ែត្រគូប
*សរុបចំនួន 03សន្លឹកស្មើរនឹង 2,72ម៉ែត្រគូប
+គ្រែប្រភេទហងរាបចំនួន 01គ្រឿងមានទទឹង 140xបណ្ដោយ240 ។
2/ រថយន្តម៉ាក SAMYUNG(សាំយ៉ុង) ពណ៌ស ចង្កូតឆ្វេង អត់ពន្ធ ពាក់ស្លាកលេខ ភ្នំពេញ2E-2240 ចំនួន 01គ្រឿង
+ដឹកប្រភេទឈើឈ្លិកចំនួន 15ដើមមានមុខកាត់ដូចខាងក្រោម:
-0,25×0,30×3,00×2=0,45ម៉ែត្រគូប
-0,25×0,25×3,00×4=0,75ម៉ែត្រគូប
-0,20×0,25×2,50×3=0,375ម៉ែត្រគូប
-0,20×0,25×3,00×1=0,15ម៉ែត្រគូប
*សរុបស្មើរនឹង 1,725ម៉ែត្រគូប
+ដកហូតម៉ូតូចំនួន 01គ្រឿង ម៉ាក Wave កម្លាំង110សេស(វត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ។
-ល្បាតមកដល់ចំណុចភូមិសាស្រ្ត អូរដើមចេក និយាមកា 0270773-1384565 ស្ថិតក្នុងភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
+កាំភ្លើងកែច្នៃ(ប្រភេទស្នប់)ចំនួន 01ដើម ។

Exit mobile version