KH EMPIRE

ដែនជម្រកសត្វព្រៃតាតៃ និងកម្លាំង PM ចាប់ឃាត់ជនសង្ស័យ ២ នាក់ រួមនឹងរថយន្តដឹកឈើខុសច្បាប់ ១ គ្រឿង

ថ្ងៃទី ១ នៃពិធីចូលឆ្នាំថ្មី កម្លាំងដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតវាលពីរ នៃការិយាល័យដែនជម្រកសត្វព្រៃ manកម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣០៥៨៥៩-១២៨១៨៩៣)ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បានត្រួតពិនិត្យឆែកឆេររថយន្ត ក្រុមការងារបានឃាត់ចាប់រថយន្តដឹកជញ្ជូនឈើដោយខុសច្បាប់ចំនួន ០១គ្រឿង ម៉ាកHANDAI ពាក់ស្លាកលេខភ្នំពេញ 3F ពណ៌បៃតង លាយស ៥ទំងន់៣.៥ តោន ។

ជនសង្ស័យមានឈ្មោះ
១.ឈ្មោះ មិន កាតា ភេទស្រី អាយុ ៤៣ ឆ្នាំ ទីលំបច្ចុប្បន្នភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។
២.ឈ្មោះ យិន សារឿន ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំបច្ចុប្បន្នភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រើស ស្រុកថ្មបាំង ខេត្តកោះកុង។
តាមការពិនិត្យជាក់ស្តែងនៅក្នុងរថយន្តមានផ្ទុកឈើប្រភេទឈើក្តាលេខ០១(ដូនចែម)លេខ០១ ចំនួន២៣៤ សន្លឹកស្មើនឹង៣,៧៤៤ ម៉ែត្រត្រីគុណ។ ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតវាលពីរ ដើម្បីធ្វើការកសាងសំណុំរឿងបញ្ជូនទៅមន្ទីរបរិស្ថានដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

Exit mobile version