KH EMPIRE

កម្លាំងឧទ្យានុរក្សជាតិវ៊ើនសៃ ជួបពលរដ្ឋ ១២ នាក់ចូលប្រមូលផលផ្លែសំរ៉ង

ថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ លោក នុល សារី អនុប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំអនុប្រធានការិយាល័យចំនួន០១រូបនិងមន្រ្តីចំនួន០២រូបបាន សហការជាមួយសហគមន៍CPA អូរចាយ ចុះល្បាត ស្រាវជ្រាវ អង្កេត តាមដានទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងភូមិសាស្រ្តឧទ្យានជាតិ វ៉ើនសៃ សៀមប៉ាង ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដល់ចំណុចអូរកាតាល់ទី២ និយាមកា(668431-1566492)ជួបប្រជាពលរដ្ឋទៅប្រមូលផលអនុផលផ្លែសំរ៉ងចំនួន០២ក្រុមស្មើនឹង១២នាក់ស្រី០៤នាក់ បានធ្វើការផ្សព្វផ្សាយច្បាប់ ។

បន្ទាប់មក បានប្រទះឃើញសត្វសំពោច ចំនួន០១ក្បាល ត្រង់ចំណុចអូរកាតាល់ទី២និយាមកា(668392-1566376) ឮសម្លេងសត្វទោចថ្ពាល់លឿងយំចំនួន៣ក្រុម ប្រហែលជាង១០ក្បាល និងបានឮសម្លេងសត្វឈ្លូសស្រែកចំនួន០១ក្បាលផងដែរ ៕

Exit mobile version