KH EMPIRE

កម្លាំង ៣ អង្គភាព កំពុងស្រាវជ្រាវរកមុខជនសង្ស័យលួចកាប់ដើមគ្រញូង នៅភូមិសាស្ត្រតំបន់ការពារទេសភាពអង្គរ

តំបន់ការពារទេសភាពអង្គរ នៃការិយាល័យតំបន់ការពារទេសភាព មន្រ្តីឧទ្យានុរក្ស ចំនួន៣នាក់ បានសហការជាមួយនគបាលការពារបេតិកភណ្ឌប្រចាំតំបន់ និងមន្ត្រីអាជ្ញាធរជាតិអប្សរា០៤រូប ប៉ុស្តិ៍ការពារទី៩ ០២រូប នគរបាលបេតិភណ្ឌ០២រូប អនុភូមិ០១ និងប្រជាការពារភូមិ០១រូប នៅថ្ថៃទី ១៥ ខែមេសា បានចុះពិនិត្យទីតាំងកើតហេតុករណីអញ្ញាតជនលួចកាប់ដើមគ្រញូង នៅចំណុចភូមិមណ្ឌលបី UTM378236-1481842 ស្ថិតនៅភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។

តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុដែលអញ្ញាតជនបានប្រមូលកាប់ដើមឈើគ្រញូង បានចាំងយកទៅអស់នៅកន្លែងកើតហេតុ បានបន្សល់ទុកតែសម្បកឈើ ហើយមន្ត្រីកំពុងតាមដានស្រាវជ្រាវស្វែងរកជនសង្ស័យនិងកសាងសំណុំរឿងអញ្ញតជន ដើម្បីអនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ៕

Exit mobile version