KH EMPIRE

មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយ W.A ដោះអង្គប់ទាក់យកសត្វព្រៃ របស់ជនខិលខូចក្នុងភូមិសាស្ត្រឃុំបាសាក់ ស្រុករុក្ខគិរី

ទោះស្ថិតក្នុងពិធីបុណ្យចូលឆ្នាំ ៤ ថ្ងៃដ៏សប្បាយក៏ដោយ ក៏កម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង មិនបានឈប់សម្រាកដូចបងប្អូនដទៃឡើយ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) បានចុះល្បាតការពារបទល្មើសធនធានធម្មជាតិ និងភ្លើងឆេះព្រៃ ក្នុងភូមិសាស្រ្ត ពាមបំបែក និយាមកា 0308579-1386098 ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយដោះអង្គប់របសជនខិលខូចបានចំនួន ៤៨អង្គប់ ទុកជាវត្ថុតាងត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ។

ចំណែកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ លោក លី សាមី នាយកស្តីទីតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមូលលិធិ MJP ដឹកនាំមន្ត្រីចុះល្បាតការពារបទល្មើសធនធានធម្មជាតិ និងភ្លើងឆេះព្រៃ ក្នុងភូមិសាស្រ្ត ច្រក៤០០ UTMលេខ(0250670/1388312) ស្ថិតនៅក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មិនមានសកម្មភាពបទល្មើសអ្វីគួរអោយសង្ស័យនោះទេ ៕

Exit mobile version