KH EMPIRE

អន្ទាក់កាប ១៥ខ្សែ និងឧបករណ៍ឆក់ត្រី ១ គ្រឿងត្រូវមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស រឹបអូសបាន

ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាត៖
+ភូមិសាស្រ្ត បឹងទន្លេផែន និយាមកា 0278430-1383336ស្ថិតក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង(គ្មានសកម្មភាពបទល្មើស) ។
+ភូមិសាស្រ្ត ពាមតា និយាមកា 0262792-1373860 ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ឧបករណ៍ឆក់ត្រីចំនួន ០១គ្រឿង
-អន្ទាក់ប្រភេទកាបចំនួន ១៥ខ្សែ(វត្ថុតាងត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ៕

Exit mobile version