KH EMPIRE

តុលាការខេត្តមណ្ឌគិរី បញ្ជូនជនល្មើសកាប់ព្រៃឈើ ២ នាក់ទៅពន្ធនាគារ

ជនល្មើស ២ នាក់ ដែលប្រព្រឹត្តបទល្មើស កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ យកធ្វើកម្មសិទ្ធិ ត្រូវតុលាការខេត្តមណ្ឌលគិរី បញ្ជូនខ្លួនទៅពន្ធនាគារ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ ។

ជនល្មើសទី ១ ឈ្មោះ យ៉ែម រិទ្ធ អាយុ ៤១ ឆ្នាំ និងជនល្មើសទី ២ ឈ្មោះ ជា រិទ្ធី អាយុ ២៩ ឆ្នាំ បានប្រព្រឹត្តនៅចំណុចអូរប៉ោ ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ ជាប់បទល្មើសព្រហ្មទណ្ឌ មានទោសតាមមាត្រា ៦២ ចំណុច១ និងមាត្រា ៥៦ បទល្មើសថ្នាក់ទី ៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

ជនល្មើសទាំងពីរ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ យកធ្វើកម្មសិទ្ធិ ក្រោយចេញដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ១១៦០ ចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី ៕

Exit mobile version