ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោក ញឹម ម៉ាប់ និង លោក អៀង ថាវី មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តពោធិសាត់ បានចូលរួមជាមួយ អនុគណៈកម្មការថ្នាក់ខេត្ត ទី៩ ( ក្រុមទី០១+ក្រុមទី២+ទី៣)ដើម្បីចុះទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារឧទ្យានជាតិជួរភ្នំក្រវាញ ទទួលបានលទ្ធផលដូចខាងក្រោម៖
-ចំណូចខ្នងជាំរុន ត្រង់និយាមកាលេខ 0343541-1367421 ស្ថិតភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រុមការងារបានចុះពិនិត្យផ្ទៀងផ្ទាត់លើទីតាំងដីដែលបានបង្រ្កាបកន្លងមក ( មានខ្ទមប្រកស័ង្ក សីចំនួន ២ ខ្នង និង ខ្ទមប្រកកៅស៊ូ ចំនួន ១ខ្នង និង ដើមចេក ១២០ដើម)
ក្រុមការងារនឹងចាត់វិធានការ កាប់រុះរើកម្ទេចចោល និងបន្តតាមដានស្រាវជ្រាវរកអត្តសញ្ញាណជនល្មើស ៕