KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ ចុះដាក់ស្លាកសញ្ញាបីចំណុច នៅលើដីព្រៃជាប់បណ្ដឹងតុលាការ

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ប្លង់សារិទ្ធ អនុប្រធានការិយាល័យ ដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំការនៅស្នាក់ការងររំចេក និងស្នាក់ការរងអូរពោធិ៍ចំនួន០៦ នាក់ បានចុះដាក់ស្លាកសញ្ញា បន្ថែមលើ ដីព្រៃជាប់បណ្ដឹងតុលាការ ដែលបានកាប់ទន្រ្ទានខុសច្បាប់ ចំនួន០១ទីតាំងនៅចំណុច គគីរតូច ស្មើនឹង០៣ស្លាក ៖
– ទី១ និយាមកាលេខ៥២៥២៣៩-១៤៦១៦៨
– ទី២ និយាមកាលេខ ៥២៥៣៥៧-១៤៦៦១៦២
– ទី៣ និយាមកាលេខ ៥២៥៦៩៨-១៤៦២៣៣
ហើយបានបន្តដំណើរមកដល់ ចំណុចគគីរធំ និយាមកាលេខ៥២២៥៤៧-១៤៦៨៦៨៥ មិនជួបបទល្មើសអ្វីឡើយ ទីតាំងស្ថិតនៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ៕

Exit mobile version