KH EMPIRE

ចាប់បានត្រាក់ទ័រ ២ គ្រឿងកំពុងឈូសឆាយដីព្រៃ តែជនសង្ស័យរត់គេចខ្លួន ស្ថិតនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន

ថ្ងៃទី១៩ ខែមេសា ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើក០៣នាក់ បានចុះល្បាតដល់ចំណុចព្រៃខ្វាវ និយាមកា ៥៣២៦៤៥-១៤៩៧៧១៧ បានជួបត្រាក់ទ័រ០២គ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃ និងភ្ជួរដីព្រៃដោយខុសច្បាប់ មានទំហំប្រមាណ ០១ហិកតា ពេលមន្រ្តីយើងទៅជិតដល់ជនសង្ស័យបានរត់គេចខ្លួនបាត់ ទីតាំងស្ថិតនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ វត្ថុតាងយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការរងពើក ដើម្បីបន្តនីតិវិធីច្បាប់ ៕

នៅថ្ងៃដដែល មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងដំណាក់ហ្លួងចំនួន០៣នាក់ បានចុះពិនិត្យទីតាំងសង្ស័យមានការកាប់រានដីព្រៃដែលទទួលបានពីផ្កាយរណបនៅចំណុចភ្នំជ្រាប់ត្រីក្សាន្ត(៥) និយាមកា ៥៤២៣០០-១៥១១១៩០ កាប់ពង្រីកចំការទំហំប្រមាណ០,៦ហិកតា(បានលើកស្លាកសញ្ញាហាមឃាត់ចំនួន០១ស្លាក) បន្តដល់ចំណុចរំលួស(៦) និយាមកា ៥៤២៧០៨-១៥០៨៩១៩ កាប់ពង្រីកចំការទំហំប្រមាណ០,៥ហិកតា បានលើកស្លាកសញ្ញាហាមឃាត់ចំនួន០២ស្លាក) ទីតាំងស្ថិតនៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ៕

Exit mobile version