KH EMPIRE

ដកហូតកាំភ្លើងកែច្នៃរបស់ជនសង្ស័យមួយដើម យកមកទុកនៅស្នាក់ការរវៀង

ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៤ លោក ចឹក សំណាង ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការរវៀង បានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ នៅចំណុច UTM:0349023-1352687:ចំណុចអូរឬស្សី ភូមិរកគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រុមការងារបានដកហូតកាំភ្លើងឆ្នៃ(ខ្យល់)ចំនួន ០១ ដើម។

*វត្ថុ តាងដែលបានដកហូតនេះបានយកមករក្សាទុកនៅស្នាក់ការរវៀង ៕

Exit mobile version