KH EMPIRE

កម្លាំងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយគណៈរដ្ឋបាលខេត្ត អមដំណើរជាមួយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ចុះស្រាវជ្រាវ កំណត់មុខសញ្ញាកាប់ព្រៃឈើយកដីធ្វើកម្មសិទ្ធិ

ថ្ងៃអាទិត្យ ទី ២១ មេសា លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំលោក សឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ លោក ទូច វិចិត្រនាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ និងមន្រ្តីឧទ្យានុរក្ស បន្តសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការរដ្ឋបាលស្រុកសេសាន ចូលរួមជាមួយបេសកជនពិសេសនាយករដ្ឋមន្រ្តី ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ និងសាងសង់ផ្ទះយ៉ាងអានាធិបតេយ្យ នៅចំនុចភ្នំគល់ ភ្នំបាក់ និងភ្នំក្រលាពល់ ក្នុងតំបន់ការពារឧទ្យានជាតិវើនសៃសៀមប៉ាង ស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕

Exit mobile version