KH EMPIRE

កម្លាំងចុះល្បាត ប្រទះឃើញដើមដំឡូង ៣៦ ពំនូក ត្រៀមដាំលើដីកាប់រានព្រៃ ភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក

ស្នាក់ការរងអូរតាឈឹម នៃដែនជម្រកសត្វព្រៃព្រៃឡង់ សហការជាមួយស្នាក់ការរងគីឡូ70 និងស្នាក់ការរងដីក្រហម ចុះល្បាតដល់តំបន់វាល160(វិហារចាម)ចំណុចUTM(568529-14113075)( 568602-1413734)បានប្រទះឃើញដើមដំឡូងចំនួន១៣ពំនូក បម្រុងនឹងដាំក្នុងចម្ការទើបកាប់រានទន្ទ្រានព្រៃយកដីធ្វើចម្ការមួយកន្លែង កម្លាំងមន្ត្រីឧទ្យានុរក្សបានបំផ្លាញចោលនៅនឹងកន្លែង ។

បន្តល្បាតដល់តំបន់តាម៉ៅ ចំណុចUTM568180-1415187 បានប្រទះឃើញដើមដំឡូងចំនួន២៣ពំនូក ស្មើនឹង៤៦០០ដើម បម្រុងនឹងដាំ ក្នុងចម្ការទើបកាប់រានទន្ទ្រានព្រៃយកដីធ្វើចំការមួយកន្លែង កម្លាំងមន្ត្រីឧទ្យានុរក្សបានបំផ្លាញចោលនៅនឹងកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុក សន្ទុក ខេត្តកំពង់ធំ កម្លាំងមន្ត្រីនឹងបន្តស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់តាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ៕

Exit mobile version