KH EMPIRE

កម្លាំងដែនជម្រកសត្វព្រៃបឹងពែរ ឃាត់ខ្លួនជនសង្ស័យ ៤ នាក់កាប់ទន្ទ្រានព្រៃយកដីធ្វើចម្ការ

ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ ស្នាក់ការទីចាត់ការអណ្តាស សហការជាមួយស្នាក់ការរងភូមិបុស្ស ស្នាក់ការរងពពក និងស្នាក់ការរងទន្លេថ្កូវ ចុះល្បាតតំបន់អូរល្អក់ ចំណុចUTM485899-1465110 បានប្រទះឃើញជនសង្ស័យមានគ្នាចំនួន៦នាក់ កំពុងកាប់រានទន្ទ្រានព្រៃយកដីធ្វើចម្ការមួយកន្លែងប្រហែល ៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែវាល ឃុំសាគ្រាម ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ ។

ភ្លាមនោះ កម្លាំងមន្ត្រីឧទ្យានុរក្សហ៊ុំព័ទ្ធឃាត់ជនសង្ស័យបានចំនួន៤នាក់ គឺ១.លោក ថន សែន អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ២-លោក ផុន ផាន់ណា អាយុ២០ឆ្នាំ រស់នៅភូមិស្វាយដំណាក់ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ៣.កុមារ កង កា អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៤.លោក វែន ដា អាយុ២៤ឆ្នាំ រស់នៅភូមិកន្សែងកណ្តាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់បានបញ្ជូនមកមន្ទីរបរិស្ថាន ដើម្បីសួរនាំតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

Exit mobile version