KH EMPIRE

ក្រុមការងារក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំសិក្សារុករករ៉ែរបស់ក្រុមហ៊ុន លំផាត់ ម៉ាញនីង ខេមបូឌា

ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក អូ សុភ័ន្ត អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សា រួមនឹងការិយាល័យគាំពារបរិស្ថាន បានចូលរួមជាមួយក្រុម ៣ ភី-អ៊ិនវ៉ាយរ៉ិនម៉ិនថល សឺលូសិន ឯ.ក មេឃុំ ចៅសង្កាត់ មេភូមិ សរុប ២០ នាក់ ស្រី ០១ នាក់ ចុះពិនិត្យលើទីតាំងជាក់ស្តែង និងពិភាក្សាពិគ្រោះយោបល់លើគម្រោងស្នើសុំសិក្សាស្រាវជ្រាវរុករករ៉ែលោហ: របស់ក្រុមហ៊ុនលំផាត់ ម៉ាញនីង ខេមបូឌា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ។

ការចុះពិនិត្យទីតាំងជាក់ស្ដែងឃើញថា ទីតាំងស្នើសុំមានទំហំ ១២,៤០០ គីឡូម៉ែត្រការ៉េ ក្របដណ្ដប់លើឃុំ ៤ ក្នុងស្រុកលំផាត់ និង សង្កាត់ ១នៅក្រុងបានលុង ខេត្តរតនគិរី។ បន្ទាប់មក ក្រុមការងារបានជួបពិភាក្សាពិគ្រោះយោបល់ជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ នៅសាលាឃុំល្បាំងមួយ បានឯកភាពលើទីតាំងគម្រោងស្នើសុំសិក្សាស្រាវជ្រាវរុករករ៉ែលោហ:នេះ ៕

Exit mobile version