KH EMPIRE

ទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង ប្រទះឃើញដើមសំរ៉ង ១៥ ដើមត្រូវជនសង្ស័យកាប់រំលំ

ស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារទីស្នាក់ការរងអូរខាំផា បានសហការជាមួយកម្លាំងចម្រុះស្រុកតាវែង ដឹកនាំដោយលោក ឡេ ប៊ុនឡត អធិការរងស្រុក ចុះល្បាតត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចចុងអូរតាវិញ ស្ថិតនៅភូមិប៉ាងកិត ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

ក្រុមការងារបានប្រទះឃើញមានការកាប់រំលំដើមសំរ៉ងចំនួន ១៥ដើម ។ ក្រុមការងារបានបន្តល្បាតប្រទះ ឃើញកន្លែងប្រក់តង់មួយកន្លែង(មិនជួបមនុស្ស) ក៏បានត្រួតពិនិត្យ ឆែកឆេរជុំវិញ ឃើញមានឆ្អើរសំរ៉ងខ្ចីប្រហែល ៣គីឡូក្រាម។ ក្រុមការងារ បានប្រមូលមករក្សាទុកនៅប៉ុស្តិ៍៤០៥អូរខាំផា ជាបណ្តោះអាសន្ន ៕

Exit mobile version