KH EMPIRE

មន្ត្រីប្រចាំស្នាក់តាកឹង កំពុងរៀបចំសំណុំឯកសារប្តឹងអញ្ញាតជនដែលឈូសឆាយដី ២,៧៤ ហិកតា

កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីប្រចាំស្នាក់តាកឹង ចំនួន ០៣នាក់ បានចុះល្បាតដល់ចំណុចគោកតានន់ និយាមកាលេខ ៤៧៦៩១១-១៥៣៩១១២ ស្ថិតក្នុងភូមិសាស្ត្រភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បានរុករកឃើញកាំភ្លើងខ្យល់ ចំនួន ០១ដើម ដែលជនមិនស្គាល់អត្តសញ្ញាណបានលាក់ទុក វត្ថុតាងបានយកទៅរក្សាទុកនៅទីចាត់ការតាកឹង។

បន្តការល្បាតដល់ចំណុច និយាមកាលេខ ៤៧៦៨៤៨-១៥៣៩៣១៥ បានជួបទីតាំងឈូសឆាយដីព្រៃ ០១កន្លែង អញ្ញាត្តជន ទំហំប្រមាណ ២,៧៤ ហិកតា វិធានការបានធ្វើការឃ្លុំ និងរៀបចំឯកសារដាក់ពាក្យបណ្តឹងអញ្ញាតជន ។

– នៅថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤ មន្រ្តីប្រចាំស្នាក់ព្រៃវែង ចំនួន ០៥នាក់ សហការណ៍ជាមួយសហគមន៍សំបូរអភិវឌ្ឍន៍ ចំនួន ១០នាក់ បានចុះ ត្រួតពិនិត្យនៅទីតាំងដែលមានការលួចកាត់ឈើទាលប្រវែង១៩ម៉ែត្រ ចំនួន ១ដើម នៅក្នុងតំបន់ទាព្រៃស្លាបស នៅចំណុចព្រៃជ័រទឹក និយាមកាលេខ ៤៤១៩៩៣-១៥៣៨១៤៤ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ៕

Exit mobile version