KH EMPIRE

កំណត់មុខសញ្ញាបានហើយអញ្ញាតជនកាប់រានដីទីតាំងចាស់ កំពុងកសាងសំណុំរឿង

ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតកណ្ដាលឧទ្យានុរក្សប្ញស្សីជ្រុំថ្មបាំង នៃការិយាល័យឧទ្យានជាតិបានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៣៤៧៥៤-១៣០៤០៤៧) បានត្រួតពិនិត្យទីតាំងកាប់រានចាស់ និងបានធ្វើការដកបំផ្លាញកូនចេកចំនួន ២៥ដើម (ទីតាំងកាប់រានចាស់ដែលបានដាក់សំណុំរឿង បណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកោះកុងរួចរាល់) ដែលជារបស់អញ្ញាតជន ស្ថិតនៅភូមិកណ្ដាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ។

ការចុះល្បាតនេះ ធ្វើឡើងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ ៕

Exit mobile version