KH EMPIRE

កម្លាំងមន្ត្រីឧទ្យានុរក្ស កងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កម្ទេចឡធ្យូង ៣ ឡ ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល

នៅថ្ងៃទី ២៣ មេសា ការិយាល័យឧទ្យានជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល) កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៧៥៤០០-១២៣៣៩៩៣) បានជួបប្រទះឡធ្យូងមួយកន្លែងមានចំនួន ០៣ឡ បានធ្វើការរុះរើកម្ទេចចោលនៅនឹងកន្លែង និងបានពន្លត់ភ្លើងឆេះព្រៃចំនួន ០១កន្លែង ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ៕

Exit mobile version