KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់តាកឹង ប្រមូលបាន កន្ត្រៃ រណា និងកាំបិតរបស់ជនសង្ស័យ ទុកអនុវត្តតាមនីតិវិធី

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់តាកឹង ចំនួន ០៣នាក់ បានចុះល្បាតដល់ចំណុចគោកវត្ត និយាមកាលេខ ៤៧៤៥១៤-១៥៣៩៦២៦ ស្ថិតក្នុងភូមិសាស្ត្រភូមិពង្រ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បានជួបទីតាំងឈូសឆាយដីព្រៃមួយកន្លែង ទំហំប្រមាណ ០១ហិកតា ។ លុះមន្រ្តីយើងបានចុះទៅដល់ទីតាំងខាងលើ ក៏បានប្រទះឃើញជនសង្ស័យ ចំនួន ០១នាក់ កំពុងធ្វើសកម្មភាពប្រមូលឈើដុតភ្លើងគល់ ហើយជនសង្ស័យបានឃើញកម្លាំងមន្រ្តីក៏បានរត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោល ហើយមន្រ្ដីយើងបានធ្វើការឆែកឆេរជុំវិញទីតាំងខាងលើ បានប្រទះឃើញ គោយន្តកន្ត្រៃ ចំនួន ០១គ្រឿង ម៉ាស៊ីនរណាយន្តចំនួន ០១គ្រឿង និងកាំបិតផ្គាក់ ០១ផ្លែ ។

កម្លាំងបានឃ្លុំដីជាបន្ទាន់ និងរឹបអូសវត្ថុតាងខាងលើយកទៅរក្សាទុកនៅទីចាត់ការតាកឹង ដើម្បីអនុវត្តន៍នីតិវិធីច្បាប់ ៕

Exit mobile version