KH EMPIRE

រឹបអូសបានរណាយន្ត ៣ គ្រឿង តែមនុស្សរត់បាត់ នៅឃុំបឹងចារ ស្រុកសំបូរ

ការចុះល្បាតទប់ស្កាត់ការពារតំបន់ធម្មជាតិ របស់មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន ធ្វើឡើងរៀងរាល់ថ្ងៃ ប៉ុន្តែហាក់បីដូចក្មេងលេងបិទពួន ពេលសមត្ថកិច្ចចុះ ជនសង្ស័យរត់គេចខ្លួន ពេលកម្លាំងដកទៅវិញ ជនសង្ស័យក៏លបចូលមកធ្វើសកម្មភាពជាថ្មី ហើយតែងតែបន្សល់ទុកឧបករណ៍ មនុស្សតែងគេចខ្លួនសុវត្ថិភាព ។ ជាក់ស្តែង កម្លាំងរួមបានចុះទៅកាន់ចំណុច ៖

+ ចំណុច ត្រពាំងទឹម 572130-1448683 ភូមិសាស្រ្តឃុំបឹងចារ ស្រុកសំបូរ ខេត្ដក្រចេះ បានប្រទះឃើញជនសង្ស័យ កំពុអារជ្រៀកឈើពេល ក្រុមការងារចូលជិតដល់ ជនសង្ស័យ បានរត់គេចខ្លួនបាត់ បន្សល់ ទុកនូវរណាយន្ដធុនធំ ចំនួន ០១ គ្រឿង
+ ចំណុចអូររលួស 572161-1448669 ភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ ខេត្ដក្រចេះ បានប្រទះឃើញជនសង្ស័យកំពុអារជ្រៀកឈើពេលក្រុមការងារ ចូលជិតដល់ ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ ទុកនូវរណាយន្ដធុនធំចំនួន ០១ គ្រឿង ។
+ចំណុចត្រពាំងធំ និយាមកា 583935- 1441046 ឃុំបឹងចារ ស្រុកសំបូរ ខេត្ដក្រចេះ បានប្រទះឃើញជនសង្ស័យ កំពុអារជ្រៀកឈើពេលក្រុមការងារចូលជិតដល់ ជនសង្ស័យ បានរត់គេចខ្លួនបាត់ បន្សល់ទុកនូវរណាយន្ដធុនធំ ចំនួន ០១គ្រឿង ៕

Exit mobile version