KH EMPIRE

មន្ទីរបរិស្ថានខេត្តឧត្តមានជ័យចុះពិនិត្យទឹកកខ្វក់ ចំណុចអូរទីមួយ សង្កាត់អូរស្មាច់ ក្រុងសំរោង

លោកភួង លីណា ប្រធានមន្ទីរបរិស្ថានបានដឹកនាំកម្លាំងការិយាល័យគាំពារបរិស្ថាន និងការិយាល័យអភិវឌ្ឍន៍សហគមន៍ ដោយរួមសហការជាមួយរដ្ឋបាលក្រុងសំរោង ដឹកនាំដោយលោកប៊ុត វ៉ាន់ដេត អភិបាលរងក្រុង និងមានការចូលរួមពីអាជ្ញាធរ ភូមិ សង្កាត់ សរុបចំនួន១២នាក់ ចុះពិនិត្យករណីមានទឹកកខ្វក់នៅចំណុចអូរទី១ ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។

តាមការពិនិត្យជាក់ស្តែង ឃើញថាទឹកអូរប្រែកខ្វក់ និងមានក្លិនស្អុយបណ្តាលមកពីប្រជាពលរដ្ឋ និងអាជីវករមួយចំនួនដែលរស់នៅតាមដងអូរផ្នែកខាងលើ បានចោលចំណល់រឹង និងបង្ហូរសំណល់រាវចេញពីលំនៅដ្ឋាន ផ្ទះសំណាក់ ទីតាំងអាជីវកម្ម ទីតាំងផ្សារ សណ្ឋាគារ និងកាស៊ីណូចូលក្នុងអូរ ៕

Exit mobile version