KH EMPIRE

ផ្សព្វផ្សាយ សេចក្ដីប្រកាសកំណត់តំបន់វិនិច្ឆ័យទាំងតំបន់១ និងតំបន់២នៃអាជ្ញាធរបឹងទន្លេសាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

មន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀស នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ចំនួន១នាក់ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យទាំងតំបន់១ និងតំបន់២នៃអាជ្ញាធរបឹងទន្លេសាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិត្រពាំងធំ ភូមិតាប្រាក់ ភូមិដូននំ ភូមិជាស្មន់ ភូមិបន្ទាយឬស្សី និងភូមិកំពង់ថ្កូវ នៅបរិវេណវត្តបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង ក្រោមអធិបតីភាពលោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោក នួន ពុទ្ធារិទ្ធ អភិបាលរងនៃគណៈអភិបាលស្រុកប្រាសាទបាគង និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរបឹងទន្លេសាប មេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋទាំង ៦ភូមិ។

ជាលទ្ធផលយោងតាមស្មារតីនៃអង្គប្រជុំបានប្រកាសឱ្យចាប់ផ្ដើមអនុវត្តន៍ការចុះវាស់វែង និងការចុះបញ្ជីដីធ្លីពីពេលនេះទៅ ៕

Exit mobile version