KH EMPIRE

ជនសង្ស័យ៣ នាក់ដែលហ៊ុមព័ទ្ធយកដីសហគមន៍ម៉ាឡុង ត្រូវបានដោះលែង

សារព័ត៌មាន (cnt hot news) បានរាយការណ៍ជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្ត្រីបរិស្ថាន សហការជាមួយកម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើ កម្លាំងនគរបាល និងសហគមន៍ភូមិខ្វិតតួឃ្លាំង បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីកំពុងតែធ្វើរបងហ៊ុមព័ទ្ធយកដីសហគមន៍ម៉ាឡុងធ្វើជាកម្មសិទ្ធិ ស្ថិតនៅភូមិខ្វិតតួឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប៉ុន្តែការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើបានមួយចំអិនកំពឹស ក៏ត្រូវបានដោះលែងវិញ ។

ករណីនេះស្នើសុំឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅផង ៕

Exit mobile version