KH EMPIRE

កម្លាំងជំនាញចម្រុះខេត្តសៀមរាប សម្រេចជីកប្រឡាយនៅបឹងរាំង ដែលប្រឈមទឹករីង

តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នៅថ្ងៃទី ២៨ មេសា ប្រធានការិយាល័យបានដឹកនាំមន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀស ចូលរួមសហការជាមួយក្រុមការងារចម្រុះ ក្រោមការដឹកនាំដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានចូលរួមពីរដ្ឋបាលសង្កាត់ជ្រៀវ រដ្ឋបាលសង្កាត់ចុងឃ្នៀស សមាគម ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពាំរាង និងសហគមន៍នេសាទចុងឃ្នៀសសរុបចំនួន១៧នាក់ ចុះត្រួតពិនិត្យទីតាំងបឹងពារាំងដើម្បីជីប្រឡាយតភ្ជាប់ពីបឹងធំ ដែលប្រឈមនឹងការរីងរាក់មកកន្លែងដែលមានទឹកជ្រៅដើម្បីជួយសង្គ្រោះមេត្រីពូជ។ តាមការពិនិត្យជាក់ស្ដែងក្រុមការងារជំនាញបានសម្រេចជីកប្រឡាយប្រវែង១០០ម៉ែត្រ និងទទឹង១ ម៉ែត្រ ៕

Exit mobile version