KH EMPIRE

ដីឈូសឆាយយកធ្វើកម្មសិទ្ធិចំនួន ១,៥ ហិកតា ប្រទះឃើញនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង

ការបំពានដីព្រៃតំបន់ការពារធម្មជាតិ នៅតែកើតមានជារឿយៗ ដោយអញ្ញាតជន លួចឈូសឆាយនៅពេលសមត្ថកិច្ចមិននៅ ឬហាក់ដឹងមុន ក្នុងពេលសមត្ថកិច្ចចុះទៅល្បាតម្តងៗ ។

ជាក់ស្តែងតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ចំនួន២នាក់ ប្រើប្រាស់ម៉ូតូ២គ្រឿង បានសហការជាមួយសហគមន៍ភ្នំពកចំនួន១នាក់ ចុះល្បាតនៅចំណុចអណ្តូងលោកUTM0454835-1487746 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ដោយបានជួបប្រទះករណីអញ្ញាតជនលួចឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិមួយកន្លែង មានទំហំប្រមាណ ១,៥០ហិកតា ។ នៅថ្ងៃទី ២៨ មេសា មន្រ្ដីជំនាញបានកសាងសំណុំរឿង និងបន្តស្រាវជ្រាវរកជនសង្ស័យមកអនុវត្តតាមនីតិវិធីច្បាប់ ៕

Exit mobile version