KH EMPIRE

ស្នាក់ការឧទ្យាជាតិវីរៈជ័យ ចាប់ដៃជាមួយនិស្សិតបារាំង ចុះប្រមូលទិន្នន័យកាមេរ៉ាថតរូបស្វ័យប្រវត្តិ សកម្មភាពសត្វព្រៃចំនួន ១៥គ្រឿង

ថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤លោក គ្រឿង ជុំ ប្រធានស្នាក់ការឧទ្យាជាតិវីរៈជ័យ បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិអូកាពីនចំនួន០១នាក់ អង្គការអនុផលព្រៃឈើ(NTFP)ចំនួន០១នាក់ និស្សិតមកពីទីក្រុងប៉ារីស ប្រទេសបារាំងចំនួន០២នាក់ ចុះប្រមូលទិន្នន័យកាមេរ៉ាថតរូបស្វ័យប្រវត្តិ សកម្មភាពសត្វព្រៃចំនួន១៥គ្រឿងដែលបានបំពាក់កាលពីថ្ងៃទី១៩-២៦ខែមិនា ឆ្នាំ២០២៤ និងបំពាក់កាមេរ៉ាថែមចំនួន០២គ្រឿង ដើម្បីសិក្សាស្រាវជ្រាវអនុវត្តគម្រោង និងពិនិត្យមើលឡើងវិញ នៃការអភិរក្សសត្វ(ស្វាព្រាន) នៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ និងឧទ្យានវើនសៃ-សៀមប៉ាង ស្ថិតនៅភូមិសាស្ត្រ ភូមិគិរីបាសក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង។

ជាលទ្ធផល បានប្ដូរទីតាំងកាមេរ៉ានៅចំណុចអូរទោលនិយាមកា(684305-1551909)ចំណុចអូរក្រពើសរនិយាមកា(683596-1554185)បន្តបំពាក់កាមេរ៉ានៅចំណុចនិយាមកា(683878-1554952)និយាមកា(684383-1554534) និងបាត់កាមេរ៉ាចំនួន០១គ្រឿងនៅចំណុចនិយាមកា(684930-1554313)ចំណុចនិយាមកា(684962-1554183)ចំណុចនិយាមកា(684635-1556504)បាត់កាមេរ៉ាចំនួន០១គ្រឿងចំណុចនិយាមកា(683198-1556698)ចំណុចខ្នាចល្អុងនិយាមកា(682551-1559754)ថតបានសត្វ(ស្វាព្រាម)ប្រភេទកម្រប្រហែលចំនួន១០ក្បាលសត្វ(ខ្ទីង)ចំនួន០៣ក្បាល។បំពាក់កាមេរ៉ានៅចំណុចខ្នាចល្អុងនិយាមកា(682387-1559329)បំពាក់កាមេរ៉ានៅចំណុចភ្នំកាពីននិយាមកា(683956-1559422)ចំណុចនិយាមកា(684081-159771)បំពាកកាមេរ៉ានៅចំណុចចុងអូរយេមនិយាមកា(684785-1559731)ចំណុចអូរយុយនិយាមកា(679567-1556361) ៕

Exit mobile version