ជារៀងរាល់ឆ្នាំ ពិភពលោកផលិតកាកសំណល់ប្លាស្ទិកជាង 400 លានតោន ប៉ុន្តែក្នុងចំណោមកាកសំណល់ទាំងនោះ ជិត 50 ភាគរយជារបស់ក្រុមហ៊ុនធំៗ (សូមមិនបញ្ចេញឈ្មោះក្រុមហ៊ុន) ។
ការសិក្សាបង្ហាញថា ក្រុមហ៊ុនធំៗប្រមាណ 60 នៅជុំវិញពិភពលោក ជាអ្នកផលិតកាកសំណល់ប្លាស្ទិកប្រមាណពាក់កណ្តាលរបស់ពិភពលោក ហើយក្នុងចំណោមនោះ មានក្រុមហ៊ុនតែ ៦ប៉ុណ្ណោះដែលផលិតកាកសំណល់ប្លាស្ទិកជាងមួយភាគបួន។ អ្នកស្ម័គ្រចិត្តមកពីប្រទេសជាច្រើនបានប្រមូល 1,870,000 បំណែកនៃសំណល់ប្លាស្ទិកក្នុង 84 ប្រទេស ក្នុងរយៈពេល 5 ឆ្នាំ ចន្លោះឆ្នាំ 2018 និង 2022 កាកសំណល់ដែលប្រមូលបាន រួមមាន កាកសំណល់ប្លាស្ទិកវេចខ្ចប់ម្ហូបអាហារ កំប៉ុងភេសជ្ជៈប្រើតែមួយដង និងកញ្ចប់បារី ជាដើម ។
ទោះយ៉ាងណាក៏ដោយ ជាងពាក់កណ្តាលនៃសំណល់ប្លាស្ទិកដែលបានរកឃើញ គឺមិនមានម៉ាកយីហោឡើយ ធ្វើឱ្យគេមិនអាចដឹងថា មកពីណា ឬក្រុមហ៊ុនណានោះទេ។
អ្នកស្រាវជ្រាវម្នាក់បានបង្ហើបឱ្យដឹងថា ឧស្សាហកម្មទាំងនោះគួរទទួលខុសត្រូវបន្ថែមទៀត ប៉ុន្តែពួកគេគ្រាន់តែចង់ចង្អុលបង្ហាញម៉ាកដែលពួកគេជ្រើសរើស។ តើការវេចខ្ចប់ប្រភេទណាដែលត្រូវប្រើ?
កាសែត The Guardian ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានទាក់ទងក្រុមហ៊ុនធំៗទាំងនោះដើម្បីសម្ភាសន៍។
ក្រុមហ៊ុនភេសភ្ជៈមួយបាននិយាយថា «យើងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃរាល់ភេសជ្ជៈដែលយើងលក់ និងប្រកាន់ខ្ជាប់នូវការពង្រីកអាជីវកម្មតាមរបៀបត្រឹមត្រូវ។ ក្រុមហ៊ុនបានសន្យាថានឹងកែច្នៃការវេចខ្ចប់ទាំងអស់ទូទាំងពិភពលោកនៅឆ្នាំ 2025 ហើយនឹងប្រើប្រាស់ដែលបានកែច្នៃឡើងវិញយ៉ាងហោចណាស់ 50 ភាគរយនៅក្នុងការវេចខ្ចប់នៅឆ្នាំ 2030។
ក្រុមហ៊ុនល្បីមួយទៀតបាននិយាយថា ខ្លួនបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ខ្លួនចំនួន 14.9 ភាគរយក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ហើយបានគាំទ្រគំនិតផ្តួចផ្តើមជាសកលដើម្បីកែលម្អកម្មវិធីប្រមូលសំរាម និងកែច្នៃឡើងវិញ ។
ទោះជាយ៉ាងណាក៏ដោយ ទោះបីជាក្រុមហ៊ុនជាច្រើននៅក្នុងការស្ទង់មតិបានចាត់វិធានការដើម្បីកែលម្អផលប៉ះពាល់របស់ពួកគេទៅលើការបំពុលប្លាស្ទិកក៏ដោយ ប៉ុន្តែអ្នកជំនាញនៅពីក្រោយការសិក្សាបានចង្អុលបង្ហាញថា ការងាររបស់ក្រុមហ៊ុនទាំងនោះផលិតប្លាស្ទិកទ្វេដង ចាប់តាំងពីដើមឆ្នាំ 2000 ហើយលទ្ធផលនៃការសិក្សាជាច្រើនបង្ហាញថា មានតែ 9 ភាគរយនៃសំណល់ប្លាស្ទិកប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ៕