KH EMPIRE

ប្រតិបត្តិការទ្រង់ទ្រាយធំ ចុះរុះរើផ្ទះ និងដំណាំខុសច្បាប់នៅ ចំណុចភ្នំក្រឡាពស់ និងអូរវល្លិប្រាំដំឡឹង

ប្រតិបត្តិការថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំ លោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យ, លោក ទូច វិចិត្រ អនុប្រធានការិយាល័យ, លោក នួន ពិសីប្រធានការិយាល័យ, មន្ត្រី និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរ បន្តសហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២ នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានលទ្ធផលដូចខាងក្រោម:
*ចំណុចភ្នំក្រឡាពស់
-ក្រុមទី១ ទីតាំងជោគជ័យ១ (មេខ្លោងឈ្មោះ សៅ សោម៉ា):
+ការស្រង់ចំនួនខ្នងផ្ទះ ចំនួន ២៥៣ខ្នង
+រំលំដំណាំ សរុប ៦៦០ដើម (ដើមចន្ទី ៦៦០ដើម)
-ក្រុមទី២ ទីតាំងជោគជ័យ២ (មេខ្លោងឈ្មោះ ម៉ាន សលីហ៊ីន)
+រុះរើផ្ទះ ជាស្ថាពរ ចំនួន ១០ខ្នង
+ការស្រង់ចំនួនខ្នងផ្ទះ ចំនួន ១១៧ខ្នង
+រំលំដំណាំ សរុប ១៩៦២ដើម (ដើមស្វាយចន្ទី ១៩៦២ដើម)
+ចំនួនគ្រួសារចាកចេញ ពីទីតាំងជោគជ័យ២ ១០០%
*ចំណុចអូរវល្លិប្រាំដំឡឹង
-ទីតាំង ត្រពាំងគគីរ (ភូមិ១) និងត្រពាំងរំដេង (ភូមិ២)
+ការស្រង់ចំនួនខ្នងផ្ទះ ចំនួន ២១៤ខ្នង
+ការស្រង់ចំនួនគ្រួសារ ចំនួន ២៥០គ្រួសារ ស្មើនឹង ៦៩៧នាក់ ស្រី ៣០១នាក់
+រុះរើផ្ទះ ជាស្ថាពរ ចំនួន ២ខ្នង
-ទីតាំង អូរវល្លិប្រាំដំឡឹង
+ការស្រង់ចំនួនខ្នងផ្ទះ ចំនួន ២០៨ខ្នង
+រុះរើផ្ទះ ជាស្ថាពរ ចំនួន ១ខ្នង ដឹកជញ្ជូន ចំនួន ០៤គោយន្ត

Exit mobile version