KH EMPIRE

នាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឯកសណ្ឋាន ទទួលប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរក្នុងការមិនចាប់ចងដើម្បីកាប់រានដីព្រៃ

ថ្ងៃទី ២៩ មេសា លោក គាន គឹមសាន បានដឹកនាំ លោក ខនរ៉ាវី និងលោក ស៊ុយ សុភ័ក្រ ធ្វើការនាំខ្លួនជនសង្ស័យ ឈ្មោះ ពៀច ចាន់ ភេទប្រុសអាយុ ៥៧ឆ្នាំ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឯកសណ្ឋាន ទទួលប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរក្នុងការមិនចាប់ចងដើម្បីកាប់រានដីព្រៃ និងឃុំឃឹតជាមួយមេក្លោងកាប់រានដីព្រៃ នៅតំបន់ភ្នុំក្រឡាពស់ មកអយ្យកាអមសាលាដំបូងខេត្តស្ទឹងត្រែង។ដោយតំណាងអយ្យកាធ្វើការសូរនាំមិនទាន់ចប់សព្វគ្រប់ ក៍សម្រេចបន្តផ្ញើជនសង្ស័យនៅមន្ទីរបរិស្ថានរហូតចប់នីតិវិធី ៕

Exit mobile version