KH EMPIRE

តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នៃការិយាល័យឧទ្យានជាតិ កំពុងស្រាវជ្រាវរកអញ្ញាតជន ដែលកាប់រានដីមួយហិកតានៅភូមិពពេល ឃុំខ្នងភ្នំ

មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន៥នាក់ ប្រើប្រាស់ម៉ូតូចំនួន៥គ្រឿង ភ្ជាប់ជាមួយវិទ្យុទាក់ទង ៥គ្រឿងចុះល្បាតនៅចំណុចខាងជើងអូរធំUTM407754-1503881 ស្ថិតនៅក្នុងភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ ជាលទ្ធផល៖ បានជួបប្រទះករណីអញ្ញាតជនលួចកាប់ រុករាន ដុតឆ្កាព្រៃ យកធ្វើជាកម្មសិទ្ធ១កន្លែង មានទំហំប្រមាណជា១ហិកតា ។ មន្រ្ដីជំនាញបានកសាងសំណុំរឿង និងបន្តស្រាវជ្រាវរកជនសង្ស័យមកអនុវត្តតាមនីតិវិធីច្បាប់។ និងបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៥សន្លឹក និងសរសេរពាក្យថា ”កុំ” តាមដើមឈើបានចំនួន៥ពាក្យ។

ចំណែកមន្ត្រីឧទ្យានុរក្សស្នាក់ការក្បាលចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម គ្រាប់១០គ្រាប់ និងវិទ្យុទាក់ទង៤គ្រឿងបានចុះល្បាតនៅចំណុចខាងលិចទឹកហ៊ូUTM385859-1516541 ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន។ បានប្រទះឃើញកាំភ្លើងកែច្នៃចំនួន៤ដើម ដែលអញ្ញាតជននាំចូលដោយគ្មានការអនុញ្ញាត(លាក់ទុកក្នុងព្រៃ) វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅស្នាក់ការក្បាលស្ពាន និងបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៥សន្លឹក និងសរសេរពាក្យថា ”កុំ” តាមដើមឈើបានចំនួន៥ពាក្យ។

Exit mobile version