KH EMPIRE

មន្រ្តីឧទ្យានុរក្ស ស្នាក់ការភ្នំរូងដែក ស្នាក់កាភ្នំអណ្ដូង និងគណៈកម្មការសហគមន៍ភូមិទំនប់ថ្មី ណែនាំឲ្យម្ចាស់គោ ក្រពី យកចេញពីតំបន់ការពារធម្មជាតិ

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្ស ស្នាក់ការភ្នំរូងដែក ស្នាក់កាភ្នំអណ្ដូង និងគណៈកម្មការសហគមន៍ ភូមិទំនប់ថ្មីចំនួន០៩នាក់ បានចុះល្បាតដល់ចំណុចគោកប៉ារ៉ា និយាមកា 373974/1565204 បានជួបអ្នកឃ្វាលក្របី និងអ្នកឃ្វាលគោដែល ដេកចាំឃ្វាលគោក្របី នៅចំណុចគោកប៉ារ៉ា ។ ក្រុមការងារបានណែនាំឲ្យម្ចាស់ដេញគោក្របីចេញពីតំបន់អភិរក្សឲ្យទៅឃ្វាលផុតពីតំបន់អភិរក្ស ។

សរុបក្របីមាន ចំនួន៨៩ក្បាល មានម្ចាស់ ចំនួន៣នាក់ មកពីភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ សត្វគោមានចំនួន១១២ក្បាល ម្ចាស់ចំនួន៦នាក់ មកពីភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ។ ម្ចាស់គោ ក្របីក៏បានគោរពតាមការណែនាំ ៕

Exit mobile version