KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ដកហូតរណារយន្ត ចំនួន ០២គ្រឿង និងត្រាក់ទ័រ(តូច)សណ្តោងរ៉ឺម៉កដឹកឈើបន្ទះ ១គ្រឿង

ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប នាថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន ០២នាក់ មន្រ្តីឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ ចំនួន ០៣នាក់ ចុះល្បាតចំណុច ព្រៃអារក្ស ណារ៉ុង អញ្ជាញ ព្រៃកល់គូទ និយាមកាលេខ ៥៦៩៨៥៣-១៥៤៣៩៦៥ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដកហូតបានរណារយន្ត ចំនួន ០២គ្រឿង និងបានចាប់ឃាត់ត្រាក់ទ័រ(តូច)សណ្តោងរ៉ឺម៉កដឹកឈើដោយគ្មានលិខិតអនុញ្ញាត(ម្ចាស់រត់គេចខ្លួនបាត់) ចំនួន ០១គ្រឿង ដឹកប្រភេទឈើផ្ចឹកសរុប ចំនួន ១ម៉ែត្រត្រីគុណ វត្ថុតាងរក្សាទុកនៅស្នាក់ការទួលថ្មកែវ ៕

Exit mobile version