KH EMPIRE

ប្រតិបត្តិការ ចុះរុះរើសង់អនាធិបតេយ្យលើដីកងទព័វរៈការពារព្រំដែនលេខ៥០២ ភូមិស្រែអណ្តូង ឃុំសំឡូត

ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក លី សាមី នាយកស្តីទីតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតដឹកនាំមន្ត្រីឧទ្យានុរក្សសហការជាមួយកងការពារព្រំដែនលេខ៥០២ និងគណៈបញ្ជាការរដ្ឋបាលស្រុកសំឡូត ដឹកនាំដោយលោក ប្រាជ្ញ សុវណ្ណមន្នី អភិបាលរងនៃគណៈអភិបាលស្រុកសំឡូត បានចុះអនុវត្តរុះរើរោងសង់អនាធិបតេយ្យលើដីកងទព័វរៈការពារព្រំដែនលេខ៥០២ ល្បាតទី២ ជាក់ស្តែងក្រុមការងារចំរុះបានធ្វើការរុះរើរោងសង់ថ្មីបានចំនួន០១ខ្នង មានទំហំ ៥មx៧ម សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងបាំងក្តារនៅនឹងកន្លែង ក្នុងភូមិសាស្រ្ត អូរត្របែកជូរ UTMលេខ(0249526/1388125) ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

នៅថ្ងៃដដែលនេះដែរ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ និងភ្លើងឆេះព្រៃ៖
+ភូមិសាស្រ្ត អូរដើមស្វាយ និយាមកា 0267213-1378864 ស្ថិតក្នុងភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-រុះរើដុតកម្ទេចជំរុំកៅស៊ូតង់ប្លាស់ស្ទិកចំនួន ០១កន្លែង
-ដកហូតកាំភ្លើងកែច្នៃ(ប្រភេទស្នប់)ចំនួន ០១ដើម ។
+ភូមិសាស្រ្ត ពាមតា និយាមកា 0262370-1375634 ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០១គ្រឿង(ត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ។

Exit mobile version