នៅថ្ងៃទី ២ ឧសភា មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំងចំនួន២នាក់បានចូលរួមសហការជាមួយអស់អភិបាលរងនៃគណៈអភិបាលស្រុកសូទ្រនិគម សង្កាត់រដ្ឋបាលជលផលសូទ្រនិគម លោកនាយក នាយករងរដ្ឋបាលនិងមន្រ្តីស្រុក ការិយាល័កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក ក្រុមប្រឹក្សាឃុំកៀនសង្កែ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនសង្កែ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង ប្រជាការពារ លោកមេភូមិ និងប្រជាពលរដ្ឋ សរុបចំនួន៥៤នាក់ ក្រោមការដឹកនាំដោយលោក គិម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម ចុះធ្វើការពន្លត់ភ្លើងឆេះព្រៃលិចទឹកអភិរក្សឃុំកៀនសង្កែUTM407050-1457862 ស្ថិតនៅនៅភូមិថ្នល់ដាច់ខាងកើត ឃុំដានរុន ស្រុកសូទ្រនិគម។
កម្លាំងបានប្រើប្រាស់អេស្ការវ៉ាទ័រចំនួន២គ្រឿង ត្រាក់ទ័ចំនួន១គ្រឿង ឡានទឹកចំនួន២គ្រឿង ទឹកអស់ចំនួន៥២.០០០លីត្រ ម៉ាស៊ីនបូមទឹកចំនួន៣គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្រូវចំនួន៧គ្រឿង ។ ភ្លើងឆេះព្រៃលិចទឹកអស់ទំហំ២,១៧ហិកតា ៕