KH EMPIRE

មន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការបាឡត ចុះបំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅឃុំពាមបាង ស្រុកស្ទោង

កំពង់ធំ៖ លោក ផាន់ សុផុន បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការបាឡតនៅថ្ងៃទី ២ ឧសភា ចុះល្បាតដល់តំបន់មុខបឹងផ្ដៅចំណុចUTM439392-1409453 ឡូតិ៍អភិរក្សឡូតិ៍លេខ៤ចំណុច435601-1404572 នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប បានជួបប្រទះបទល្មើសនេសាទចំនួន២ករណី ដោយការងារចម្រុះបានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន២របាំងមានប្រវែងចំនួន១៦០ម៉ែត្រ ឡុកស្បៃមុងចំនួន៤ឡុក លូស្បៃមុងចំនួន៤ លូបង្គោលឈើចំនួន១១០ដើម និងសារមងបានចំនួន១០ដៃមានប្រវែងចំនួន៤០០ម៉ែត្រក្រឡា១តឹក ស្ថិតនៅក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ៕

Exit mobile version