KH EMPIRE

ដំណាំស្វាយចន្ទីដាំលើដីការពារធម្មជាតិ ចំនួន 2,744 ដើម ត្រូវកាប់រំលំ

ខេត្តស្ទឹងត្រែង ថ្ងៃទី ២ ឧសភា លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំ មន្ត្រី និងមន្ត្រីឧទ្យានុរក្ស សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើស កាប់រាន ទន្ទ្រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិខុសច្បាប់ ២ ចំណុច ។

*ចំណុចភ្នំក្រឡាពស់
-ក្រុមទី១ ទីតាំងជោគជ័យ១ (មេខ្លោងឈ្មោះ សៅ សោម៉ា):
+ការងាររំលំ ដំណាំ សរុប ៩០០ដើម (ដើមចន្ទី ៩០០ដើម)
-ក្រុមទី២ ទីតាំងជោគជ័យ២ (មេខ្លោងឈ្មោះ ម៉ាន សលីហ៊ីន)
+ការងាររំលំ ដំណាំ សរុប ១៨៤៤ដើម (ដើមស្វាយចន្ទី ១៨៤៤ដើម)

*ចំណុចអូរវល្លិប្រាំដំឡឹង
-ទីតាំង ត្រពាំងគគីរ (ភូមិ១) និងត្រពាំងរំដេង (ភូមិ២)
+រុះរើផ្ទះ ជាស្ថាពរ ចំនួន ២ខ្នង ដឹកជញ្ជូនចេញក្រៅ ចំនួន ៩គោយន្ត និង១ឡានច្នៃ
-ទីតាំង អូរវល្លិប្រាំដំឡឹង
+រុះរើផ្ទះ ជាស្ថាពរ ចំនួន ១ខ្នង ដឹកជញ្ជូន ចំនួន ១គោយន្ត។

Exit mobile version