KH EMPIRE

មន្រ្តីឧទ្យានុរក្សបានធ្វើកំណត់ហេតុស្រង់និយាមការខ្សែបិទជិតដីកន្លះហិកតា មានរោង និងដំណាំ នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ

ការងារល្បាតត្រួតពិនិត្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ មន្រ្តីឧទ្យានុរក្សធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិសរុបចំនួន ០៥លើក ដែលគិតជាមន្រ្តីសរុបចំនួន ១២នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– ចំណុចខាងលិចក្បាលទឹកជ្រោះឪម៉ាល់និយាមកា៤០១៣៥២/១១៧៦៨២៤ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ក្រុមការងារបានជួបប្រទះទីតាំងទន្ទ្រាន ០១កន្លែង ទំហំប្រមាណជាង កន្លះហិកតា ក្នុងនោះមានសង់រោងចំនួន ១រោង ធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ៣ម x ៤ម មានដាំធុរេនចំនួន ៤៣ដើម ខ្លះមានផ្លែ ខ្លះទៀតត្រូវភ្លើងឆេះ ទាបបារាំង ៣ដើម ក្រូច ៥ដើម និងចេកមួយចំនួន ក្រុមការងារបានអនុវត្តរុះរើរោងខាងលើទុកក្នុងទីតាំងកើតហេតុ រីឯដំណាំពុំទាន់បានអនុវត្តនោះទេ។ ក្រុមការងារបានធ្វើកំណត់ហេតុស្រង់និយាមការខ្សែបិទជិត នៅពេលកំពុងប្រតិបត្តិការពុំជួបជនសង្ស័យទេ។
– ចំណុចផ្លូវឡើងចំការឈ្លប និយាមកា៤០២៩៥៥/១២០៣៦៦៨ ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។
– ចំណុចនិយាមកាលេខ៤០៥០៨៤/១២២៥៧០៧ ភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។
– ចំណុចខាងកើតអូរភក់ ភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។
– ចំណុចនិយាមកា៤៤៨៨៩៤/១១៥៩៦៨៤ ភូមិជ្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ ៕

Exit mobile version