KH EMPIRE

មានតែពាក្យសោកស្តាយ នៅពេលកម្លាំងដែនជម្រកសត្វព្រៃ ព្រៃឡង់ ចុះល្បាតប្រទះឃើញស្លាកស្នាមដុតដីព្រៃ កាប់គាស់ ៣.៥ ហិកតា

ថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុករួមដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាលចំនួន០២នាក់ និងស្នាក់ការរងពើកចំនួន០២នាក់ សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យចំនួន ០២នាក់ បានចុះល្បាតតាមការចុះផ្សាយរបស់បណ្ដាញសហគមន៍ព្រៃឡង់ថាមានការកាប់រុករានដីព្រៃ ទៅដល់ចំណុចបុស្សស្បូវ និយាមកា ៥៤៤៥៦៤-១៤៧៩៧៩៨ បានជួបស្លាកស្នាមកាប់រុករានដីព្រៃយកធ្វើជាកម្មសិទ្ធិ មានទំហំប្រមាណ៣.៥ហិកតា ទីតាំងនេះស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ជាប់ព្រំប្រទល់នឹងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ៕

Exit mobile version