KH EMPIRE

ជនគ្មាសតិ គិតប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្តលើកដៃកាប់ អាររំលំដើមសំរ៉ងបំផ្លាញ

គួរឲ្យក្តុកក្តួលណាស់ នៅពេលឃើញដើមសំរ៉ងត្រូវកាប់រំលំរណូករណែល ដោយស្នាដៃជនគ្មានសតិ គិតតែផលប្រយោជន៍សួនតួ មិនស្តាយស្រណោះព្រៃធម្មជាតិ របស់ជាតិ ហេតុតែចង់បានផ្លែសំរ៉ងដ៏តិចតួចគីឡូ សុខចិត្តលើកដៃកាប់ អារបំផ្លាញមិនគិតដល់អនាគតកូនចៅរបស់ខ្លួន ។

នៅថ្ងៃទី០១-០៣ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុត សុគា អនុប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន០២នាក់ មន្ត្រីស្ម័គ្រចិត្តចំនួន០៣នាក់ ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិទទួលបានលទ្ធផល៖
-ចំណុចទឹកចេញ(សាឡុង) ស្ថិតក្នុងភូមិគៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រមូលយករណារយន្តធំចំនួន ០២គ្រឿង និយាមកាលេខ 327318-1344978។ មានសកម្មភាពកាប់រំលំដើមសំរ៉ងដើម្បីយកផ្លែ និយាមកាលេខ 327180-1344551 ប្រមូលយកកាំភ្លើងកែច្នៃ(ប្រើហ្គាស)ចំនួន ០១ដើម និយាមកាលេ ខ329580-1349255 ។
-ចំណុចស្រែក្រវ៉ាយ ស្ថិតក្នុងម៉ុងរីឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប្រមូលយករណារយន្តធំចំនួន ០១គ្រឿង និយាមកាលេខ 334728-1349464
-បានប្រគល់គោយន្តកន្ត្រៃសណ្ដោងរ៉ឺម៉កចំនួន ០៤គ្រឿងទៅអោយម្ចាស់ដើមវិញ។
ចំណែកវត្ថុតាងយកទៅរក្សាទុកនៅស្នាក់ការរវៀង ៕

Exit mobile version